តួនាទីរបស់អ្នកសំរបសំរួលផ្នែកព្យាបាល

នៅតាមមន្ទីរព្យាបាលធ្មេញជាច្រើន ការធ្វើការប្រឹក្សាយោបល់ពិតជាមានភាពចាំបាច់ ម៉្យាងវិញទៀតអ្នកជំងឺជាច្រើនចង់បាននូវការពិភាក្សាជាមុន ស្តាប់ការពន្យល់ឲ្យបានច្បាស់ ចង់បានមន្ទីរព្យាបាលធ្មេញដែលអាចចាប់ឲ្យបានច្បាស់នូវមតិផ្ទាល់ខ្លួនឯង។ អ្នកដែលធ្វើការផ្នែកសកម្មភាពនេះ គឺជាអ្នកសំរបសំរួលផ្នែកព្យាបាល។

បើនិយាយពីអ្នកសំរបសំរួលផ្នែកព្យាបាល

តួនាទីរបស់អ្នកសំរបសំរួលផ្នែកព្យាបាលបើនិយាយពីប្រទេសជប៉ុនគឺជាពាក្យមួយមិនសូវទម្លាប់នឹងការស្តាប់ទេ ក៏ប៉ុន្តែ ខាងប៉ែកអឺរ៉ុប និង អាមេរិកវិញគឺជាពាក្យមួយដែលគេបង្កើតឡើងសំរាប់ប្រើប្រាស់ខាងវិស័យទន្តសាស្ត្រ។
ការងារដែលចំបង គឺឈនៅចន្លោះអ្នកជំងឺនិងវេជ្ជបណ្ឌិតហើយធ្វើការពន្យល់អំពីការព្យាបាលរឺក៏ធ្វើការប្រឹក្សាយោបល់។
បន្ទាប់ពីនេះ អ្នកសំរបសំរួលនឹងធ្វើជាជំនួយការក្នុងការព្យាបាលតាមការពេលវេលាដែឡលបានកំនត់​ បន្ទាប់ពីបានធ្វើការពិនិត្យរោគវិនិច្ឆ័យ។

នៅសហរដ្ឋអាមេរិចវិញ នៅពេលដែលវេជ្ជបណ្ឌិតកំនត់នូវគំរោងនៃការព្យាបាលហើយ នោះអ្នកសំរបសំរួលផ្នែកព្យាបាលនឹងធ្វើការពន្យល់។  ម៉្យាងទៀតទាក់ទងនឹងការព្យាបាលដូចជា ប្រឹក្សាយោបល់ ដំបូន្មាន របៀបនៃការបង់ថ្លៃសេវាកម្មព្យាបាល គឺអ្នកសំរបសរួលជាអ្នកសរុបតំលៃតំលៃសេវាកម្ម។

អ្នកជំងឺម្នាក់ៗមានគោលបំនង តម្លៃខុសៗគ្នា។ ប្រសិនបើធ្វើអ្វីមួយដោយមិនបានយល់ពីការរំពឹងទុក  គោលបំនងរបស់ដៃគូជាមុនទេ នោះដៃគូនិងកើតមានអារម្មណ៍លែងទុកចិត្ត។ អ្នកជំងឺចង់បានអ្វី មានការរំពឹងទុករបៀបណា នោះការស្វែងយល់ពីគោលបំនងពិតប្រាកដរបស់អ្នកជំងឺជាការងាររបស់អ្នកសំរបសំរួលផ្នែកព្យាបាល។

ភាពចាំបាច់របស់អ្នកសំរបសំរួលផ្នែកព្យាបាល

ចំនួនរបស់មន្ទីរព្យាបាលធ្មេញត្រូវបានគេនិយាយថាមានចំនួនច្រើនជាងហាងដែលលក់
សំភារៈផ្សេងៗ។ ក្នុងចំនោមមន្ទីរព្យាបាលធ្មេញទាំងនោះ គឺអ្នកជំងឺធ្វើការជ្រើសរើសដោយខ្លួនឯង ដូចនេះដើម្បីឲ្យចំនួនអ្នកជំងឺថ្មី និង អ្នកជំងឺចាស់មានការកើនឡើងគឺជារឿងដែលស្មុគស្មាញសំរាប់អ្នកគ្រប់គ្រមន្ទីរព្យា
បាលធ្មេញមួយចំនួន។

តួនាទីរបស់អ្នកសំរបសំរួលផ្នែកព្យាបាល

ដើម្បីធ្វើឲ្យគ្លីនីកមានដំណើរការទៅមុខ ចាំបាច់ត្រូវស្វែងរកអ្នកជំងឺថ្មី និង រក្សាអ្នកជំងឺចាស់។

ប៉ុន្តែទោះបីជាចំនួននៃការបត់បែននេះកើនឡើងយ៉ាងណាក៏ដោយ ប្រសិនបើចំនួនវេជ្ជបណ្ឌិត និង​ ចំនួនកៅអីមានចំនួនស្មើគ្នានោះចំនួនភ្ញៀវនឹងមានកំនត់ ម៉្យាងទៀតចំពោះស្ថានភាពនេះ ដើម្បីទួលបាននូវការព្យាបាល យើងមិនអាចមានពេលគ្រប់គ្រាន់សំរាប់ធ្វើការប្រឹក្សាយោបល់។

បើចំពោះវេជ្ជបណ្ឌិត ការងារដែលសំខាន់បំផុតគឺ ការព្យាបាលដែលស្ទាត់ជំនាញមួយ។ ដើម្បីឲ្យវេជ្ជបណ្ទិតអាចបំពេញការងារដែលសំខាន់មួយនេះបាន គឺត្រូវមានការការប្រឹក្សាយោបល់ជាមួយអ្នកសំរបសំរួលផ្នែកព្យាបាល។
ប្រសិនបើយើងបង្កើតនូវប្រព័ន្ធនៃកាប្រឹក្សាយោបល់ដែលផ្អែកលើអ្នកសំរបសំរួលផ្នែកព្យាបាល នោះកំរិតនៃការពេញចិត្តរបស់អ្នកជំងឺ ភាពវៃឆ្លាតផ្នែកធ្មេញរបស់អ្នកជំងឺក៏មានការកើនឡើងដែរ។ ជាលទ្ធផល ការលក់នឹងមានការកើនឡើង ភ្ជាប់ជាមួយនឹងការកើនឡើងនូវប្រាក់ចំនូល។

មកដល់មន្ទីរព្យាបាលធ្មេញដែលកំពុងគិតពីការដាក់បញ្ចូលនូវប្រពន្ធ័នៃការប្រឹក្សាយោបល់ ក្រុមហ៊ុនរបស់យើងធ្វើការបញ្ជូននូវអ្នកសំរបសំរួលផ្នែកព្យាបាល ម៉្យាងទៀតយើងកំពុងខិតខិធ្វើការហ្វិកហាត់បុគ្គលិកដើម្បីឲ្យពួកគេក្លាយជាអ្នកសំរបសំរួលផ្នែកព្យាបាល។

លំដាប់នៃកិច្ចសន្យា


បន្ទាប់ពីបានទំនាក់ទំនងមក អនុញ្ញាតិឲ្យខាងយើងខ្ញុំធ្វើការទំនាក់ទំនងបញ្ជាក់នូវពត៌មានមួយចំនួន តាមរយៈទូរសព្ទ័ អ៊ីម៉ែល បន្ទាប់មកខាងយើងខ្ញុំនឹងរៀបចំនូវពេលវេលាណាត់ជួបពិភាក្សា។


សូមអនុញ្ញាតិឲ្យពួកយើងបានស្តាប់នូវសំនើរចង់បានក្នុងការហ្វឹកហាត់ដល់អ្នកសំរបសំរួលផ្នែកព្យាបាល។


ការកំនត់នូវពេលវេលាចាប់ផ្តើមហ្វឹកហាត់ រយៈពេលច្បាស់លាស់ និងកាលវិភាគជាដើមនឹងត្រូវធ្វើការកំនត់ជាមុន។

ការហ្វឹកហាត់នឹងធ្វើឡើងនៅទីកន្លែងជាក់លាក់។